ព័ត៌មានអន្តរជាតិ

ត្រាំព្រមាន បង្កកថវិកា ជំនួយឲ្យ WHO ជាអចិន្ត្រៃយ៍

វ៉ាស៊ិនតោន៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១៩ខែឧសភានេះបានឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានធ្វើការគំរាមសាជាថ្មី នឹងកាត់ផ្តាច់ថវិកាជាតិទៅឲ្យអង្គការសុខភាពពិភពលោក WHO ប្រសិនបើស្ថាប័ននេះ មិនប្តេជ្ញាចិត្តចំពោះ ការកែលម្អឲ្យបានខ្លាំងក្នុងរយៈពេល ៣០ថ្ងៃខាងមុខទេនោះ។

នៅក្នុងលិខិតមួយដែលបានផ្ញើទៅលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកនិងច្បាប់ចម្លង ដែលត្រូវបានបង្ហោះដោយលោកត្រាំ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីរូបនេះបានបន្ថែម ថាលោកអាចព្រមទាំងនឹងចាប់ផ្តើមធ្វើការពិចារណាឡើងវិញអំពីសមាជិក ភាពរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការនេះទៀតផង។

គួរឲ្យដឹងដែរថា ការគម្រាមកំហែងបែបនេះ ត្រូវបានធ្វើឡើងនៅក្រោយពេល ដែលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩ដែលបច្ចុប្បន្នបានឆ្លង ទៅដល់មនុស្សប្រមាណជា៤,៨លាននាក់មកហើយហើយ ក្នុងនោះមនុស្សបាត់បង់ ជីវិតមានទៅដល់ ៣១៨០០០នាក់ផង៕

ប្រែសម្រួល៖ស៊ុនលី

To Top