បរទេស ៖ នៅថ្ងៃអង្គារទី១៩ ខែឧសភានេះ តុលាការប្រឆាំងអំពើពុករលួយ ពិសេសរបស់ប្រទេស អ៊ីរ៉ង់ បានប្រកាសកាត់ទោស ប្រហារជីវិតប្តីប្រពន្ធមួយគូ ពីបទលាងលុយកខ្វក់ ការចោទប្រកាន់ផ្សេងទៀត ជាច្រើនផងដែរ។
ប្តីប្រពន្ធដែលមាន លោក Najva Lasheidaei និង នាង Vahid Behzadi ត្រូវបានគេអះអាងថា បានរត់ពន្ធលុយកខ្វក់ ប្រមាណជា២០០លានដុល្លារ ហើយអជ្ញាធរក៏បានរឹបអូសមាសដុំ របស់ពួកគេ ដែលមានទំហំរហូតទៅដល់៣០០គីឡូក្រាម នោះផដែរ។
តុលាការក៏បាន និយាយផងដែរថា ប្តីប្រពន្ធមួយគូនេះ ថែមទាំងបានបញ្ជា ទិញរថយន្តប្រមាណជា ៦៧០០គ្រឿង រួចមកហើយកាលពីពេលកន្លងមក ពីក្រុមហ៊ុនផលិតរថយន្តធំ របស់ប្រទេសគឺSaipa ។ ទំនាក់ទំនងជាមួយក្រុមហ៊ុនSaipaនេះ ក៏បានធ្វើឲ្យតុលាការឈាន ទៅដល់ការដាក់ទោស ប្រាំឆ្នាំសម្រាប់មេធាវី២រូប និង៧ឆ្នាំ សម្រាប់ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនមួយរូបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី