ព័ត៌មានអន្តរជាតិ

ភាគីសង្គ្រាម នៅស៊ីរីព្រមព្រៀង គ្នាធ្វើកិច្ចពិភាក្សា នៅទីក្រុងហ្សឺណែវ

បរទេស៖ភាគីនានានៅក្នុងសង្គ្រាមស៊ីវិលស៊ីរី នាពេលថ្មីៗនេះ បានព្រមព្រៀងធ្វើការផ្សះផ្សាគ្នានៅក្នុងទីក្រុងហ្សឺណែវ សម្រាប់កិច្ចចរចាស្តីពីរដ្ឋធម្មនុញ្ញ ហើយវាអាចផ្តល់នូវសង្វៀនសម្រាប់ការផ្សះផ្សាពីភាពមិនទុកចិត្តគ្នាដ៏ខ្លាំងក្លា នេះបើតាមសម្តីរបស់ប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក Geir Pedersen បាននិយាយនៅថ្ងៃអង្គារនេះ។

ដោយពោលសម្តៅដល់រដ្ឋាភិបាលនិងពួកប្រឆាំងនោះ លោក Pedersen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “នៅពេលដែលស្ថានភាពជម្ងឺឆ្លងធូរស្រាលនោះ ពួកគេនឹងព្រមព្រៀងមកកាន់ទីក្រុងហ្សឺណែវ និងពួកគេបានព្រមព្រៀងស្តីពីរបៀបវារៈសម្រាប់កិច្ចប្រជុំនាពេលអនាគត”។ 

គួរបញ្ជាក់ថា លោក pandemic គឺជាប្រេសិតរបស់អង្គការសហប្រជាជាតិទី៤ ដែលព្យាយាមសម្របសម្រួលសន្តិភាពនៅប្រទេសស៊ីរី ជាទីពួកឧទ្ទាមដែលប្រយុទ្ធប្រឆាំងនឹងលោកប្រធានាធិបតី បាហ្សា អាល់អាសាដ កំពុងតែកាន់កាប់ផ្នែកទឹកដីចុងក្រោយមួយ នៅក្នុងប្រទេសស៊ីរីភាគពាយព្យ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top