បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានផ្តល់កុងត្រា ៣៥៤លានដុល្លារ ដល់ក្រុមហ៊ុន Phlow Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឲ្យផលិតថ្នាំដែលកំពុង តែតេស្តសាកល្បង ឬក៏ប្រើប្រាស់សម្រាប់ប្រយុទ្ធ នឹងមេរោគកូរ៉ូណា ក៏ដូចជាឱសថខ្លះដែលកំពុងខ្វះខាត។
កុងត្រា៤ឆ្នាំ ដែលមានទឹកប្រាក់បន្ថែម ៤៥៨លានដុល្លារនោះ តាមសេចក្តីរាយការណ៍ គឺជាសកម្មភាពមួយធ្វើឡើង ដោយរដ្ឋបាលអាមេរិក ដើម្បីកាត់បន្ថយការ ពឹងផ្អែករបស់អាមេរិក លើប្រទេសបរទេស ដើម្បីគាំទ្រសង្វាក់ផ្គត់ផ្គង់ ឱសថរបស់ខ្លួន ។
ក្រុមហ៊ុន Phlow Corp ដែលមានមូលដ្ឋាននៅរដ្ឋវឺជីញ៉ា បាននិយាយថា ខ្លួនទើបបានចាប់ផ្តើមធ្វើការ ផលិតគ្រឿងផ្សំឱសថ និងទម្រង់កម្រិតប្រើថ្នាំ សម្រាប់ឱសថសំខាន់ៗជាច្រើន ដើម្បីព្យាបាលជម្ងឺមាន ទាក់ទងនឹងមេរោគកូរ៉ូណា នៅមន្ទីរពេទ្យ ៕
ប្រែសម្រួល៖ប៉ាង កុង