សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនកិច្ចប្រឹងប្រែង សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតឆ្លង រាលដាលយ៉ាងឆាប់រហ័ស ខណៈដែលប្រទេសនេះ កំពុងវិលទៅ រកសកម្មភាពធម្មតាវិញ។
លោកហុង បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនៅពេល ដែលសាលារៀនបានបើកទ្វារ សម្រាប់មនុស្សពេញវ័យ គឺប្រហែល ៨០ ថ្ងៃក្រោយមក ពោលគឺយឺតជាងឆមាសដំបូង ដែលចាប់ផ្តើមនៃថ្ងៃទី០២ ខែមីនា ។
មិនដូចប្រទេសដទៃទៀតទេ កូរ៉េខាងត្បូងមិនបានអនុវត្តវិធានការ ចាក់សោរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះទេ ផ្ទុយទៅវិញប្រទេសជាតិនេះ បានអនុវត្តគោលការណ៍ ណែនាំនៃការឃ្លាតឆ្ងាយ ពីសង្គមយ៉ាងតឹងរឹងរួម ជាមួយការសាកល្បងទ្រង់ទ្រាយធំ៕
ដោយ ឈូក បូរ៉ា