បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ឧទ្ធម្ភាគចក្រ យោធារុស្ស៊ីមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះថា នៅជិតទីក្រុងតូក្យូ សម្លាប់បុគ្គលិក ដែលជិះទាំងអស់ ប៉ុន្តែមន្ត្រីរុស្ស៊ី មិនបានបង្ហាញចំនួនបុគ្គលិក លើឧទ្ធម្ភាគចក្រនោះទេ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា កាលពីថ្ងៃទី១៩ ខែឧសភា នៅម៉ោងប្រហែល៨យប់ ក្នុងខណៈ កំពុងធ្វើការហ្វឹកហាត់ហោះហើរ នៅចម្ងាយ១២ម៉ាយពីភូមិ Klin ឧទ្ធម្ភាគចក្រ Mi-8 របស់កងទ័ពអាកាសរុស្ស៊ីមួយគ្រឿង បានធ្វើការចុះចតយ៉ាងលំបាក នៅក្នុងតំបន់វាលខ្សាច់ ហើយជាលទ្ធផល នៃការចុះចតនោះ បុគ្គលិកលើឧទ្ធម្ភាគចក្រទាំងអស់ បានស្លាប់បាត់បង់ជីវិត។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា យោងទៅតាមទិន្នន័យបឋម បានឲ្យដឹងថា គ្រោះថ្នាក់នេះ ប្រហែលជាបណ្ដាល មកពីកំហុសផ្នែកបច្ចេកទេស៕ ប្រែសម្រួល៖ប៉ាង កុង