ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្រថ្មីរបស់ Qatar Airway សំបុត្រក្រោម ៥០០ដុល្លារ ហោះចេញពីអាមេរិក ទៅដល់ស្ទើរគ្រប់កន្លែងលើលោក

បរទេស៖ The Businessinsider នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway បានប្រកាសពីប្រម៉ូសិនថ្មី ដែលអនុញ្ញាតឱ្យ មានការផ្លាស់ប្តូរគ្មានដែនកំណត់ និងដោយឥតគិតថ្លៃ ក្នុងគ្រាដែលបម្រាមធ្វើដំណើរ នៅជុំវិញពិភពលោក នៅបន្តរឹតបន្តឹងនៅឡើយក្តី។

លើសពីនេះគោលការណ៍នេះ នឹងអាចបន្តមានសុពលភាព រហូតដល់ខែកញ្ញា សម្រាប់ការធ្វើដំណើរនៅក្នុងឆ្នាំ២០២០នេះ ហើយក្នុងនោះផងដែរ ការធ្វើដំណើរចេញពីគោលដៅណាមួយ ដែលក្រោមចំងាយ ៥០០០ម៉ាល។

គួរឲ្យដឹងផងដែរ ចំពោះសំបុត្រធ្វើដំណើរ ចេញពីទីក្រុងវ៉ាស៊ិនតោនវិញ ដែលមានតម្លៃប្រមាណជា ៤៩៤ដុល្លារ ក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះ បានដាក់គោលដៅ សម្រាប់ជ្រើសរើស ស្ទើរតែគ្រប់ប្រទេសទាំងអស់ លើពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top