ព័ត៌មានអន្តរជាតិ

សិង្ហបុរី កំពុង ប្រុងប្រយ័ត្នក្នុងការដក ការរឹតត្បិតនៅថ្ងៃទី០២ ខែមិថុនា និងអនុញ្ញាតឲ្យបេីកឡេីងវិញនូវ ជំនួញមួយចំនួន

សាំងហ្គាពួរ៖ ប្រទេសសិង្ហបុរី កំពុងធ្វើការប្រុងប្រយ័ត្ន ក្នុងការលើកយកការចាក់ សោរមួយផ្នែក ដែលបានដាក់កាលពី ប្រហែលពីរខែមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដែលអនុញ្ញាតឱ្យតែផ្នែក ជំនួញខ្លះបើកដំណើរការឡើងវិញនៅដំណាក់កាលដំបូងនៃការបន្ធូរ បន្ថយនេះប៉ុណ្ណោះ។

នៅពេលចំនួននៃការឆ្លង មេរោគសហគមន៍ថ្មីនៅក្នុង ប្រទេសសិង្ហបុរី បាន “ធ្លាក់ចុះគួរឱ្យកត់សម្គាល់” ហើយការផ្ទុះឡើងនៅក្នុង អន្តេវាសិកដ្ឋានរបស់ពលករ ចំណាកស្រុកមានស្ថេរភាពនាពេលថ្មីៗនេះរដ្ឋាភិបាល បានសម្រេចបេីកវិញនៅថ្ងៃទី០១ ខែមិថុនា ប៉ុន្តែមានតែតាម រយៈវិធីសាស្រ្តបន្តិចម្តងៗ ដែលលាតសន្ធឹងតែប៉ុណ្ណោះ។

មានតែផ្នែកជំនួញមួយចំនួនប៉ុណ្ណោះរួមទាំងការផលិតគ្រឿងអេឡិចត្រូនិច ឱសថ និងគីមីឥន្ធនៈ នឹងត្រូវបានអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញនៅដំណាក់កាលទី១ ចាប់ពីថ្ងៃទី០២ ខែមិថុនាតទៅ ហេីយអ្នកលក់រាយ និងសេវាកម្មអាហារពេលល្ងាចភាគច្រើននៅក្នុងភោជនីយដ្ឋាន នឹងត្រូវរង់ចាំរហូតដល់ដំណាក់កាលទី ២ ៕ ដោយ ឈូក បូរ៉ា

To Top