ព័ត៌មានអន្តរជាតិ

ថៃ យល់ព្រមលើផែនការ សុំក្ស័យធនរបស់ក្រុមហ៊ុន អាកាសចរណ៍ Thai Airways

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាល ពីថ្ងៃអង្គារទី ១៩ ឧសភាថា គណៈរដ្ឋមន្រ្តី របស់ប្រទេសថៃ បានយល់ព្រមលើផែនការ ដើម្បីរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ដែលមានបញ្ហា តាមរយៈតុលាការ អំពីការប្រកាសក្ស័យធន។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ផែនការសម្រាប់ការរៀបចំឡើង វិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិដឹកនាំដោយតុលាការ ជំនួសសំណើមុននៃកញ្ចប់សង្គ្រោះ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលដែលរងការរិះគន់ យ៉ាងខ្លាំងនៅក្នុងប្រទេស។

បញ្ហារបស់ក្រុមហ៊ុន អាកាសចរណ៍ដែលគ្រប់គ្រង ដោយរដ្ឋគឺជាឧទាហរណ៍ ចុងក្រោយនៃរបៀបដែលជំងឺរាតត្បាត រីករាលដាលកំពុងធ្វើឱ្យប៉ះពាល់ ដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។

ក្រុមហ៊ុន Avianca Holdings and Virgin Australia Holdings របស់ប្រទេស កូឡុំប៊ី បានដាក់ពាក្យស្នើសុំការ ការពារក្ស័យធនចាប់តាំង ពីការរាតត្បាតរីករាលដាល។

ក្រុមហ៊ុនអាកាសចរណ៍នានា នៅជុំវិញពិភពលោក បានផ្អែកលើសមត្ថភាពភាគច្រើនរបស់ពួកគេដោយសារ តែការណែនាំរបស់រដ្ឋាភិបាល និងការរឹតត្បិតព្រំដែន។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានជួបបញ្ហា តាំងពីមុនពេលផ្ទុះជំងឺនេះ ដោយសារតែការប្រកួតប្រជែងខ្លាំង ពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត បញ្ហាថវិកា និងថ្លៃដើមចំណាយច្រើន។

វាបានបង្ហាញពីការខាតបង់ ជារៀងរាល់ឆ្នាំបន្ទាប់ពីឆ្នាំ ២០១២ លើកលែងតែឆ្នាំ ២០១៦ ។ ក្នុងឆ្នាំ ២០១៩ របាយការណ៍បានខាតបង់ចំនួន ៣៧៧,៣ លានដុល្លារអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top