តូក្យូ៖ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាក្នុងការដកចេញ នូវភាពអាសន្ននៅក្នុងទីក្រុងអូសា កា ក្យូតូ និងហ៊ីអូហ្គោ នៅចុងសប្តាហ៍នេះ ដោយសារចំនួន នៃការឆ្លងមេរោគឆ្លងថ្មីនៅក្នុងខេត្តទាំង៣ នៅតែមានកម្រិតទាបនៅឡើយ។
មន្ត្រីដែលលេីកឡេីង ក្នុងលក្ខខណ្ឌអនាមិក បាននិយាយថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពី បានស្តាប់យោបល់ពីអ្នកជំនាញផ្នែកសុខភាព។
ស្របពេលដែលរដ្ឋាភិបាល បានវាយតម្លៃថា អាណាខេត្តខាងលិចក៏បាន ធានាគ្រែមន្ទីរពេទ្យគ្រប់គ្រាន់ និងសមត្ថភាពក្នុងការ ធ្វើតេស្ត៍មេរោគលោកអាបេ និងជំនួយការរបស់លោក កំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាព នៅទីក្រុងតូក្យូ និងកោះហុកកៃដូផងដែរ ៕
ដោយ ឈូក បូរ៉ា