ហ្សឺណែវ៖ សន្និបាតរបស់អង្គការ សុខភាពពិភពលោក WHO កាលពីថ្ងៃអង្គារ បានអនុម័តនូវ ដំណោះស្រាយមួយ ដើម្បីធ្វើការស៊ើបអង្កេតឯករាជ្យមួយ ចំពោះការឆ្លើយតប របស់ទីភ្នាក់ងារ ចំពោះការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ-១៩។
ដំណោះស្រាយ ដែលត្រូវបានបង្កើតឡើង ដោយប្រទេសហត្ថលេខីជាង ៦០ រួមទាំងប្រទេសជាសមាជិក ទាំងអស់ នៃសហគមន៍អ៊ឺរ៉ុប អូស្រ្តាលី និងជប៉ុនរួមទាំងការអំពាវនាវ ឱ្យមានការស៊ើបអង្កេតបន្ត របស់អង្គការសុខភាពពិភពលោក ចំពោះប្រភពវីរុសនេះ ហើយប្រទេសចិនបាន ឲ្យដឹងកាលពីថ្ងៃអង្គារ ថា ខ្លួនគាំទ្រដំណោះស្រាយនេះ។
ខណៈដែលលោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានយល់ព្រមក្នុងការស៊ើបអង្កេតក្នុងការឆ្លើយតបជាអន្តរជាតិ ចំពោះជំងឺកូវីដ- ១៩ ការពិភាក្សាលើសំណើរបស់រដ្ឋចំនួន ១៤ ដើម្បីអញ្ជើញកោះតៃវ៉ាន់ ទៅកាន់សភាសុខភាពពិភពលោក ជាអ្នកសង្កេតការណ៍ត្រូវបានពន្យារពេល៕
ដោយ ឈូក បូរ៉ា