បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែឧសភានេះ បានឲ្យដឹងថា អាមេរិក និងកាណាដា បានឈានទៅដល់ការ យល់ព្រមគ្នា ក្នុងការបន្តបិទទ្វារព្រំដែន រវាងគ្នារយៈពេល១ ខែបន្ថែមទៀត ក្នុងស្ថានភាពកូវីដ១៩ នៅមិនទាន់ធូរស្រាលនោះ ។
ទោះបីជាយ៉ាងណាក្តី សម្រាប់អាជីវកម្មសំខាន់ៗ នៅតែអាចធ្វើដំណើរ ឆ្លងកាត់លើកលែង តែការធ្វើដំណើរ ដែលមិនចាំបាច់ប៉ុណ្ណោះ នឹងត្រូវហាមឃាត់ ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងផ្ទាល់ ដោយលោកនាយករដ្ឋមន្ត្រី កាណាដា កាលពីថ្ងៃអង្គារម្សិលមិញ។
សេចក្តីប្រកាសនេះ មានន័យថាកិច្ចព្រមព្រៀង ទ្វេភាគីដើម្បីហាមឃាត់ ការធ្វើដំណើរ ដែលមិនចាំបាច់ នឹងនឹងបន្ត រហូតដល់ថ្ងៃទី ២១ ខែមិថុនាទោះបីជាផ្នែកខ្លះ នៃប្រទេសទាំងពីរ ចាប់ផ្តើមបើកដំណើរ ការសេដ្ឋកិច្ចជាបណ្តើរ ៗ ក៏ដោយ ៕
ប្រែសម្រួល៖ស៊ុនលី