ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ពលរដ្ឋអូស្ត្រាលី នៅរដ្ឋ New South Wales (NSW) ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងអាចសម្រាកលំហែកាយ បាននៅក្នុងតំបន់ ជាមួយគ្នានេះដែរ រាល់ការរឹតត្បិត ដោយសារជំងឺកូវីដ១៩ ត្រូវបានត្រៀមនឹងដកចេញវិញនៅខែក្រោយ ដែលនាំមកនូវក្តីសង្ឃឹមដល់ពលរដ្ឋរាប់ពាន់នាក់ អាចសប្បាយជាមួយ នឹងវិស័យទេសចរណ៍ ។
ជាមួយនឹងភាពស្ងប់ស្ងាត់ ពីជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាមេដឹកនាំនៅរដ្ឋ NSW កាលពីថ្ងៃពុធ បានយល់ឃើញថា ពិតជាប្រពៃណាស់ ដែលនឹងត្រូវប្រកាសអំពីការឈប់សម្រាក នៃច្បាប់ដែលត្រូវគម្លាតពីគ្នា ក្នុងសង្គម ដែលនឹងចូលជាធរមានៅថ្ងៃទី០១ មិថុនា ។
ការសម្រេចចិត្តនេះ ជាផ្នែកដោយផ្តោតសំខាន់លើការស្តារឡើងវិញនូវវិស័យទេសចរណ៍ ដែលជាមូលដ្ឋានសំខាន់សម្រាប់សេដ្ឋកិច្ច ដែលបានរងគ្រោះធ្ងន់ធ្ងរ ដោយសារភ្លើងឆេះព្រៃផង និងដោយសារការឆ្លងរាល ដាលជំងឺកូវីដ១៩ផងដែរ ។
រដ្ឋ NSW ជារដ្ឋដែលរងគ្រោះខ្លាំងដោយជំងឺកូវីដ១៩ នៅក្នុងកំណត់ត្រា មានអ្នកឆ្លងជាង៣.០០០នាក់ ក្នុងចំណោមតួលេខ៧.០០០នាក់ រួមទាំងជិតពាក់កណ្តាលនៃអ្នកឆ្លងវីរុស១០០នាក់បានស្លាប់ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា