ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញរិះគន់ ទៅលើការផ្ញើលិខិត របស់លោក ត្រាំ ជូនដល់ WHO

វ៉ានស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ក្រុមអ្នកជំនាញការជាច្រើន បានរិះគន់ទៅលើលិខិត របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលបានផ្ញើរទៅកាន់លោក Tedros Adhanom Ghebreyesus អគ្គនាយក អង្គការសុខភាពពិភពលោក (WHO)។

នៅក្នុងសារលិខិត ដែលបានថតចម្លងចំនួន០១ច្បាប់ ត្រូវបានផ្សព្វផ្សាយ ដោយលោក ត្រាំ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី បានគំរាមថា សហរដ្ឋអាមេរិក នឹងកាត់ផ្តាច់ មូលនិធិជាអចិន្ត្រៃយ៍ដល់ បើសិនជាមិនបានធ្វើអ្វីមួយ ដូចអ្វីដែលគាត់បានអំពាវនាវ “ឲ្យមានភាពប្រសើរឡើង ក្នុងអំឡុងពេល៣០ថ្ងៃក្រោយ” ។

លោក Lawrence Gostin សាស្ត្រាចារ្យមួយរូប ទទួលបន្ទុក ខាងច្បាប់សុខាភិបាលសកល និងជានាយកវិទ្យាស្ថានជាតិ O’Neill និងច្បាប់សុខាភិបាលសកល នៅសាកលវិទ្យាល័យ Georgetown University ដោយបានបង្ហោះនៅលើ Twitter កាលពីថ្ងៃអង្គារថា លិខិតផ្ញើជូន ដល់លោក Tedros “ ហាក់បីដូចជា ការគំរាមកំហែងមួយ” និង “ពិតណាស់ វាជាកំហុសឆ្លង”។

លោក ត្រំា បានប្រកាស កាលពីពាក់កណ្តាលខែមេសា ថា រដ្ឋបាលរបស់គាត់ នឹងដកចេញមូលនិធិរបស់ សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក ហើយក្រុមអ្នកជំនាញ បានលើកឡើងថា គឺជាការព្យាយាមធ្វើការរិះគន់ នឹងអាចជាការរារាំង ដល់ការគូសបញ្ជាក់ ទៅលើវិបត្តិសុខភាពសាធារណៈ ។

គេបានដឹងថា សហរដ្ឋអាមេរិក ជាប្រទេសតែមួយគត់ ដែលមានអ្នកឆ្លងជំងឺ ជាង១,៥លានាក់ និងមានអ្នកស្លាប់ជាង៩ម៉ឺននាក់ ។ បើយោងតាមសាកលវិទ្យាល័យ Johns Hopkins University បានឲ្យយដឹងដូច្នេះ ។

លោក Max Boot សមាជិកក្រុមសិក្សា សន្តិសុខជាតិជាន់ខ្ពស់មួយរូប បម្រើការងារ នៅក្រុមប្រឹក្សាសម្រាប់កិច្ចការ ទំនាក់ទំនងបរទេសសហរដ្ឋអាមេរិក បានថ្លែងថា “សហរដ្ឋអាមេរិក ជាប្រទេសដែលនាំមុខគេ និងអស់សង្ឃឹម នៅពីក្រោយ ការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ ។ ហើយរឿងនេះ លោក ត្រាំ ទេ ដែលជាអ្នកខុស មិនមែន អង្គការសុខភាពពិភពលោកឡើយ” ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top