ព័ត៌មានអន្តរជាតិ

អាមេរិក នឹងលក់ឲ្យតៃវ៉ាន់ នូវគ្រាប់បែកបុក តម្លៃជិត២០០លានដុល្លារ

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជូនដំណឹងដល់សភា ស្តីពីការអាចនឹងលក់គ្រាប់បែកបុក ដ៏ទំនើបឲ្យទៅកោះតៃវ៉ាន់ មានតម្លៃប្រមាណ១៨០លានដុល្លារ ហើយការលក់បែបនេះ ទំនងជានឹងធ្វើឲ្យប៉ះពាល់តានតឹង កាន់តែខ្លាំងឡើង ចំពោះចំណងមិត្តភាព រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក នាពេលថ្មីៗនេះ បានអនុម័តលក់ឲ្យកោះតៃវ៉ាន់ នូវគ្រាប់បែកបុគធុនធ្ងន់ដ៏ទំនើប MK-48 Mod6 ចំនួន១៨គ្រាប់ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត សម្រាប់តម្លៃប្រមាណ ១៨០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលក៏ដូចជា ប្រទេសភាគច្រើនផ្សេងទៀតនោះ មិនមានចំណងការទូតផ្លូវការ ជាមួយកោះតៃវ៉ាន់តែ ប៉ុន្តែអាមេរិក ចង់ភ្ជាប់ដោយច្បាប់ ផ្តល់ឲ្យកោះលទ្ធិប្រជាធិបតេយ្យនេះ នូវមធ្យោបាយការពារខ្លួន ហើយជារឿយៗ ប្រទេសចិនបានធ្វើការថ្កោលទោស ចំពោះការលក់អាវុធអាមេរិក ឲ្យទៅកោះដែលខ្លួន ចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top