ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូព្រមានថា ការដាក់ពង្រាយ នុយក្លេអ៊ែរឡើងវិញ របស់អាមេរិក ពីអាល្លឺម៉ង់ ទៅដល់ប៉ូឡូញ នឹងធ្វើឱ្យខូចទំនាក់ទំនង រវាងរុស្ស៊ី និងណាតូ

បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសនៅថ្ងៃអង្គារថា ការដាក់ពង្រាយឡើងវិញ នូវអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ពីប្រទេសអាល្លឺម៉ង់ ដល់ប្រទេសប៉ូឡូញ នឹងធ្វើឱ្យខូចខាត ដល់ទំនាក់ទំនងរវាង រុស្ស៊ី និង អង្គការ ណាតូ ដែលបានបង្កើនភាពតានតឹង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោកស្រី Zakharova ថា «យើងសង្ឃឹមថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលទីក្រុង Warsaw ទទួលស្គាល់លក្ខណៈគ្រោះថ្នាក់ នៃសេចក្តីថ្លែងការណ៍បែបនេះ ដែលធ្វើឱ្យមានរយៈពេល ដ៏លំបាករួចទៅហើយ នៃទំនាក់ទំនងរវាងរុស្ស៊ីនិងណាតូ និងគំរាមកំហែង ដល់មូលដ្ឋានសន្តិសុខអឺរ៉ុបយ៉ាងខ្លាំង ដែលបានចុះខ្សោយជាលទ្ធផល នៃជំហ៊ានឯកតោភាគី របស់សហរដ្ឋអាមេរិក ពីដំបូងនិងសំខាន់ តាមរយៈការចាកចេញ ពីសន្ធិសញ្ញា INF ។

លោកស្រីបានបន្ថែមថា «សហរដ្ឋអាមេរិក អាចចូលរួមវិភាគទានយ៉ាងពិតប្រាកដ ក្នុងការពង្រឹងសន្តិសុខអឺរ៉ុប ដោយបញ្ជូន ក្បាលគ្រាប់នុយក្លេអ៊ែរ របស់អាមេរិកមកទឹកដីអាមេរិកវិញ។ រុស្ស៊ីបានធ្វើដូច្នេះជាយូរមកហើយ ដោយប្រគល់អាវុធនុយក្លេអ៊ែររបស់ខ្លួន មកទឹកដីរបស់ខ្លួនវិញ»។

ការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីការកត់សម្គាល់ របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសប៉ូឡូញ លោកស្រី Georgette Mosbacher កាលពីសប្តាហ៍មុន បានបង្ហាញថា“ ប្រសិនបើប្រទេសអាល្លឺម៉ង់ ចង់កាត់បន្ថយសក្តានុពល នៃការចែករំលែកនុយក្លេអ៊ែរ របស់ខ្លួន និងធ្វើឱ្យណាតូចុះខ្សោយនោះ ប្រហែលជាប៉ូឡូញ ដែលបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយស្មោះត្រង់ និងយល់ពីហានិភ័យ កងទ័ពភាគខាងកើតរបស់ណាតូ អាចប្រើសក្តានុពលនេះនៅផ្ទះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top