ព័ត៌មានអន្តរជាតិ

ចិនព្រមាន ចាត់វិធានការប្រឆាំង ក្រោយរដ្ឋមន្ត្រី ការបរទេសអាមេរិក អបអរសាទរ ចំពោះលោកស្រី ត្សៃ អ៊ីងវិន

បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានបង្ហាញនូវការតូចចិត្ត និងការថ្កោលទោសជាខ្លាំង ជុំវិញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo សម្តែងការអបអរសាទរ ចំពោះប្រធានាធិបតីតៃវ៉ាន់ ក្នុងពេលចាប់ផ្តើមអាណត្តិទីពីរ របស់លោកស្រី ដោយគម្រាមចាប់វិធានការតបតវិញ។

នៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបង្ហោះសារ លើបណ្ដាញសង្គមធ្វីតធ័រអបអរសាទរ ចំពោះលោកស្រី ត្សៃ អ៊ីងវិន ក្នុងពិធីចាប់ផ្តើមនៃអាណត្តិទីពីរ ជាប្រធានាធិបតីតៃវ៉ាន់ ជារដ្ឋលើកោះដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ស្ថិតក្រោមគោលនយោបាយ ប្រទេសចិនតែមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានធ្វើការថ្កោលទោស ចំពោះការថ្លែងរបស់លោក Pompeo ដោយលើកឡើងថា ការហៅរបស់លោក ចំពោះលោកស្រី ត្សៃ អ៊ីងវិន ថាជាប្រធានាធិបតី និងការប្រើប្រាស់ពាក្សាថា ជាដៃគូភ្ជាប់ជាមួយតៃវ៉ាន់ គឺជាការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងទាំងស្រុង របស់ប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top