ហានូយ៖ នៅថ្ងៃព្រហស្បត៍ ទី២១ ខែឧសភានេះ តុលាការយោធា ប្រទេសវៀតណាម បានប្រកាសកាត់ទោស អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទអនុញ្ញាតឱ្យមានដីចំនួន ៣ កន្លែងនៅក្នុងទីក្រុងហូជីមិញ ទៅឱ្យក្រុមហ៊ុនវិនិយោគមួយ ដោយខុសច្បាប់ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បាននិយាយថា ឧត្តមនាវីកងទ័ពជើងទឹកលោកង្វៀន វ៉ាន់ហៀន អាយុ ៦៥ ឆ្នាំ ដែលត្រូវបានគេរកឃើញថា មានកំហុសថា មានភាពខ្វះខាតក្នុង ការទទួលខុសត្រូវចំពោះករណី ផ្ទេរដីទំហំ ៧៣០០ ម៉ែត្រការ៉េ ក្នុងរយៈពេល ៤៥ទៅ៤៩ ឆ្នាំ សម្រាប់ការសាងសង់ អគារការិយាល័យ។
គួរឲ្យដឹងដែរថា ប្រធានបក្សកុម្មុយនិស្ត លោកង្វៀន ភូត្រុង គឺបានអញ្ជើញជាអធិបតី ក្នុងការបង្ក្រាបអំពើពុករលួយ ដែលគេមើលឃើញថា តែងតែបានកើតឡើងនៅក្នុងជួយ មន្ត្រីជាន់ខ្ពស់ និងអ្នកនយោបាយជាច្រើន។
តុលាការយោធាក៏បានប្រកាស ក្នុងការផ្តន្ទាទោសមន្រ្តីយោធា ៤ នាក់ផ្សេងទៀតផងដែរ ឱ្យជាប់ពន្ធនាគាររយៈពី ៤ ទៅ ៩ ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី