បរទេស៖ ក្រុមមន្រ្តីអាកាសចរណ៍និយាយថា យន្ដហោះអាកាស ចរណ៍អន្ដរជាតិ របស់ប្រទេសប៉ាគីស្ថាន បានធ្លាក់នៅក្នុងទីក្រុង ការ៉ាជី ក្រោយហោះហើរចេញពីរដ្ឋធានី Lahore។ ជើងហោះហើរ PK8303 ដែលដឹកអ្នកដំណើរ ៩១ នាក់ និងនាវិក ៨ នាក់ បានហោះពីឡាហ័រទៅ អាកាសយានដ្ឋានអន្តរជាតិ ជីនណា ដែលជាអាកាសយានិកមមាញឹកបំផុតមួយរបស់ ប៉ាគីស្ថាន។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពបានបង្ហាញ ពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ នៅក្នុងតំបន់លំនៅដ្ឋាន Model Colony ។
សេវាកម្មបន្ទាន់បានមកដល់ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់អំពីចំនួនអ្នកស្លាប់និងរបួសនៅឡើយទេ ប៉ុន្តែមនុស្សជាច្រើនត្រូវបានគេបារម្ភថា អាចនឹងស្លាប់។
អ្នកនាំពាក្យរបស់អាកាសចរណ៍ អន្តរជាតិរបស់ប៉ាគីស្ថាន បាននិយាយថាយន្ដហោះនេះ បានបាត់បង់ទំនាក់ទំនងជា មួយការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ភ្លាមៗបន្ទាប់ពីម៉ោង ១៤ និង ៣០ នាទីម៉ោងក្នុងស្រុក (ម៉ោង ៩ និង ៣០ នាទី) ៕ ប្រែសម្រួលៈ ណៃ តុលា