ថ្ងៃទី ២២ ខែ ឧសភា មហាសនិ្នបាតប្រចាំឆ្នាំនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ អ្នកដឹកនាំបក្សនិងរដ្ឋមានលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជាដើមមានវត្តមានក្នុងមហាសន្និបាត ។ តំណាងប្រជាជនទូទាំងប្រទេសចិន ចំនួន២៨៩៧ រូបបានចូលរួមពិធីបើកដែលសមស្របនឹង ការកំណត់ខាងច្បាប់ ។
ដោយរងផលប៉ះពាល់ពីជំងឺ កូវីដ១៩ ដូច្នេះនេះ គឺជាលើកទីមួយហើយដែលមហាសន្និបាត ប្រចាំឆ្នាំនៃស្ថាប័នអំណាចកំពូលនៃ ប្រទេសចិនបានពន្យារពេល បើកធ្វើនៅ ខែឧសភាក្នុងរយៈពេល២២ ឆ្នាំកន្លងមក ។ ក្នុងពិធីបើកនៅថ្ងៃដដែលមុនដំបូង អង្គប្រជុំគ្រប់រូបបានឈរស្មឹងស្មាធ ដើម្បីរំលែកទុក្ខវីរជនដែលបាន ពលី ជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ។
លោកលី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានរាយការណ៍ការងាររដ្ឋាភិបាល ក្នុងមួយឆ្នាំកន្លងទៅជូនមហាសន្និបាតនិង លើកឡើងសេចកី្តស្នើចំពោះការងារឆ្នាំ នេះ ព្រមទាំងលើកជូនឱ្យមហាសន្និបាតពិនិត្យពិភាក្សា ។ ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំ ទីពីរនៅលើពិភពលោក តើប្រទេសចិនបានទប់ទល់នឹងផល ប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ១៩ យ៉ាងម៉េចដើម្បីសម្រេចគោលដៅកំណត់ជាស្រេច ក៏ដូចជាជំរុញកំណែទំរង់និងបើក ទូលាយប្រការទាំងនេះត្រូវ មជ្ឈដ្ឋាន ក្រៅចាប់អារម្មណ៍យ៉ាងខ្លាំង ។
ក្រៅពីនេះមហាសន្និបាតនៅមាន របៀបវារៈពីរដែលពាក់ព័ន្ធនឹងការងារ តាក់តែងច្បាប់គឺពិនិត្យពិភាគ្សា សេចក្តីព្រាងច្បាប់ក្រមរដ្ឋប្បវេណី ដំបូងរបស់ ប្រទេសចិន ព្រមនិងសេចកី្តព្រាងច្បាប់ស្តីពីការបង្កើតរបបច្បាប់ និងយន្តការអនុវត្តឱ្យបានពេញលេញសម្រាប់គាំពារ សន្តិសុខនៃតំបន់រដ្ឋបាលពិសេស ហុងកុង ៕


