គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសតួកគី ត្រូវបានគេមើលឃើញថា មានសញ្ញាថ្មីៗ ជាច្រើនដែលបង្ហាញថាមានការថយចុះ ការឆ្លងរាលដាលជំងឺកូវីដ១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងថ្មីចំនួន៩៦១នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ទន្ទឹមនឹងនេះដែរ អារ៉ាប៊ី សាអូឌីត បានបន្តនាំមុខគេ នៅក្នុងតំបន់ ដែលមានអ្នកឆ្លងជំងឺ ជាប្រចាំថ្ងៃកើនឡើង ។
នេះជាថ្ងៃទី២ហើយ ដែលការឆ្លងជំងឺជាប្រចាំថ្ងៃរបស់ប្រទេសតួកគី ដោយវីរុសកូរ៉ូណា បានធ្លាក់ចុះក្រោម១.០០០នាក់ បន្ទាប់ពីមានករណី៩២៧នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធ ។
លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសតួកគី នៅលើបណ្តាញសង្គម Twitter ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី បានកើនឡើងដល់១៥៣.៥៤៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់៤.២៤៩នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មី២៧នាក់ទៀត ។
ចំណែក ប្រទេសអារ៉ាប៊ី សាអូឌីត វិញ បែរជាបន្តកើនឡើងនៅក្នុងប្រទេស នៅក្នុងចំណោមប្រទេសនានា នៅមជ្ឈិមបូព៌ា ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ ដោយជំងឺកូវីដ១៩ ជាមួយគ្នានេះដែរ គិតត្រឹមថ្ងៃព្រសហ្បតិ៍ មានអ្នកឆ្លងថ្មីចំនួន២.៥៣២នាក់ នាំឲ្យអ្នកឆ្លងជំងឺសរុបបានកើនឡើង ដល់៦៥.០៧៧នាក់ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា