សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹង ចំពេលមានការសង្ស័យ អំពីលទ្ធភាព នៃការដកទណ្ឌកម្មឆ្នាំ២០១០ លេីក្រុព្យុងយ៉ាង ដែលមានគោលបំណង ជំរុញទំនាក់ទំនងអន្តរកូរ៉េ ដែលកំពុងជាប់គាំង។
កាលពីថ្ងៃពុធ ក្រសួងបង្រួបបង្រួម បានឲ្យដឹងថា ការដាក់ទណ្ឌកម្មភាគច្រើន បានបាត់បង់ប្រសិទ្ធិភាព ដែលបានគ្រោងទុក ហើយមិនបង្កឧបសគ្គ ក្នុងការពង្រីក ទំនាក់ទំនងអន្តរកូរ៉េនោះទេ ព្រោះ រដ្ឋាភិបាលមុន ៗ បានធ្វើ“ ការលើកលែង” ផ្សេងៗក្នុងការអនុវត្តរបស់ពួកគេ។
រឿងនេះកើតឡើងនៅពេល ដែលកូរ៉េខាងត្បូង បានប្រារព្ធខួប ១០ ឆ្នាំនៃការដាក់ទណ្ឌកម្ម ដែលបានដាក់លើកូរ៉េខាងជើង បន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះ បានពន្លិចនាវាចម្បាំងកូរ៉េខាងត្បូង Cheonan ដោយបង្កើនការរំពឹងទុកថា រដ្ឋាភិបាលបានដកទណ្ឌកម្មចេញ ប្រកបដោយប្រសិទ្ធភាព ហេីយនាវិកចំនួន ៤៦ នាក់ បានស្លាប់នៅក្នុងការលិចនោះ៕ ដោយ៖ ឈូក បូរ៉ា