ព័ត៌មានអន្តរជាតិ

អាមេរិក​ បង្កេីនភាពជាដៃគូជាមួយ កូរ៉េខាងត្បូង ដេីម្បីជួយប្រឆាំង ឥទ្ធិពលចិន

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ កំពុងបង្កើតភាពជាដៃគូជាមួយកូរ៉េខាងត្បូង​ និងសម្ព័ន្ធមិត្តដទៃទៀត​ ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន​ នៅក្នុងពិភពលោក​ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ 

សេតវិមានបានឲ្យដឹងថា“ វិធីសាស្រ្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក​ ចំពោះសាធារណរដ្ឋប្រជាមានិតចិន” ដែលមាន ១៦ ទំព័រត្រូវបានដាក់ជូនសភានៅសប្តាហ៍នេះ​ ដោយប្រធានាធិបតីលោក​ ដូណាល់​ ត្រាំ​ ដែលជាតម្រូវការមួយក្រោមច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ ។

 របាយការណ៍នេះបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ក្នុងការការពារផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក​ ចំពោះបញ្ហាប្រឈមខាងសេដ្ឋកិច្ច​ និងសន្តិសុខដែលចិនបានលើកឡើង ក៏ដូចជាបញ្ហាប្រឈមរបស់ខ្លួនចំពោះតម្លៃសហរដ្ឋអាមេរិក៕

ដោយ​ ឈូក​ បូរ៉ា

To Top