ព័ត៌មានអន្តរជាតិ

ការប្រកាស អំពីច្បាប់សន្តិសុខរបស់ចិន នៅហុងកុង កំពុងទាក់ទាញក្តីបារមខ្លាំងជាសកល

" "

ហុងកុង៖ សភាប្រទេសចិន បានឲ្យដឹងថាខ្លួនកំពុងអនុម័ត ច្បាប់ហាមឃាត់ ការធ្វើបាតុកម្ម និងអំពើភេរវកម្មនៅហុងកុង ដើម្បីការពារផលប្រយោជន៍ជាតិ ប៉ុន្តែសេចក្តីសម្រេចនេះ​ មានចាប់អារម្មណ៍ខ្លាំង ក្នុងចំណោមរដ្ឋាភិបាលបរទេស ជាពិសេសសហរដ្ឋអាមេរិក ដែលកំពុងដាក់ទណ្ឌកម្ម ជាការឆ្លើយតប។

មហាសន្និបាតប្រជាជនជាតិ ដែលកំពុងបើកសម័យប្រជុំ ប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងប៉េកាំង នឹងអនុម័តដំណោះស្រាយមួយ ដើម្បីអនុម័តច្បាប់ និងបង្កើតយន្តការពង្រឹងច្បាប់ សម្រាប់ហុងកុង ដើម្បីការពារសន្តិសុខជាតិ ដែលជាសកម្មភាពកម្រមួយ ដែលអាចបញ្ចៀសនីតិប្បញ្ញត្តិក្នុងស្រុក និងអនុវត្តច្បាប់របស់ចិន ដោយផ្ទាល់ទឹកដីមួយនេះ។

" "

អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ NPC ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត របស់សភា បានឲ្យដឹង នៅក្នុងទីក្រុងប៉េកាំង នៅឯពិធីបើក NPC ថា“ ទោះបីជាប្រទេសមួយ គោលការណ៍ពីរប្រព័ន្ធ ត្រូវបានអនុវត្ត ដោយជោគជ័យក៏ដោយ ហានិភ័យ នៅលើសន្តិសុខជាតិ នៅតែមាន” ៕ ដោយ៖ ឈូក បូរ៉ា

" "
To Top