Covid-19

ជប៉ុន ទំនងជា បញ្ចប់ភាពអាសន្ន នៃជំងឺកូវីដ-១៩ ទាំងស្រុង កាលពីថ្ងៃច័ន្ទ

តូក្យូ៖ ក្រុមមន្រ្តីបានឲ្យដឹងថា លទ្ធភាពនៃការរុះរើ របស់រដ្ឋាភិបាលជប៉ុន នៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តក្បែរ ៗ គ្នាក៏ដូចជាកោះហុកកៃដូផងដែរ កំពុងកើនឡើង ខណៈចំនួនករណីឆ្លង វីរុសថ្មីកំពុងថយចុះ ដែលទំនងជានឹងបញ្ចប់ ភាពអាសន្ននៅថ្ងៃចន្ទខាងមុខ។

បន្ទាប់ពីមើលឃើញស្ថានភាព នៅចុងសប្តាហ៍ និងការស្តាប់យោបល់ ពីអ្នកជំនាញ ផ្នែកសុខភាព លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នឹងធ្វើការសម្រេចចិត្តជាផ្លូវការ នូវអ្វីដែលត្រូវធ្វើ ចំពោះភាពអាសន្ន សម្រាប់ទីក្រុងតូក្យូ កាណាហ្គាវ៉ា ឈីជី អាសាទីតា និងហុកកៃដូ ដែលជាតំបន់នៅសល់ចុងក្រោយ ស្ថិតក្រោមការវាស់វែង ក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេស នេះបើយោងតាមមន្ត្រី។

រដ្ឋាភិបាលទីក្រុងតូក្យូ បានរាយការណ៍ ពីករណីថ្មីចំនួន ៣ នៅក្នុងរដ្ឋធានីកាលពីថ្ងៃសុក្រ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីលោកអាបេ ប្រកាសអាសន្នរយៈពេលមួយខែ សម្រាប់តំបន់ទីក្រុង កាលពីថ្ងៃទី០៧ ខែមេសា៕
ដោយ ឈូក បូរ៉ា

To Top