បរទេស៖ នៅថ្ងៃសៅរ៍ទី២៣ ខែឧសភា ប្រធានាធិបតី ពូទីនបាននិយាយ ថាការផ្ទុះឡើង នៃវីរុសកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្លាក់ចុះ និងមានភាពវិជ្ជមាន ដើម្បីអាចអនុញ្ញាតិ ឲ្យមានការបន្ធូរបន្ថយ ការរឹតត្បិតក្នុងពេលឆាប់ៗនេះ។
ក្នុងពេលនេះដែរក្រុមមន្រ្តីរដ្ឋាភិបាល កំពុងព្យាយាមធ្វើការការពារទិន្នន័យ របស់ប្រទេសនេះ ចំពោះតួលេខការស្លាប់ ដោយកន្លងមកតែងតែ មានការពាក្យរិះគន់ថា តួលេខដែលខ្លួន ប្រកាសគឺជាព័ត៌មានមិនពិត ខុសពីតួលេខជាងក់ស្តែង។
ថ្លែងនៅក្នុងកិច្ចប្រជុំ តាមវីដេអូជាមួយមន្រ្តីជាន់ខ្ពស់ លោកពូទីនបានចង្អុលបង្ហាញ អំពីការថយចុះ ចំនួននៃការឆ្លងថ្មី នៅក្នុងទីក្រុងមូស្គូ និងតំបន់ផ្សេងទៀត ដែលអាចឈានទៅដល់ ការដកបម្រាមរឹតបន្តឹង ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ លើភាពចាំបាច់ ក្នុងការថែរក្សាសមត្ថភាពមន្ទីរពេទ្យ ក្នុងករណីមានរលកថ្មី នៃការឆ្លងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									