ព័ត៌មានអន្តរជាតិ

អាមេរិក មានបំណង ចង់ធ្វើការតេស្ត អាវុធ​ប្រល័យ​លោក​ ឡើងវិញ ក្រោយខកខាន អស់២៨ឆ្នាំ

បរទេស៖ The Guardian ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៣ ខែឧសភានេះបានសរសេរថា អាមេរិក កំពុងត្រូវបានគេជឿជាក់ថា ចាប់ផ្តើមធ្វើការពិចារណាឡើងវិញ ដើម្បីត្រឡប់មកធ្វើសកម្មភាព តេស្តសាកល្បងអាវុធ នុយក្លេអ៊ែរ របស់ខ្លួនឡើងវិញ ក្រោយខកខានអស់ រយៈពេល២៨ឆ្នាំ មកហើយនោះ។

កិច្ចពិភាក្សាដោះដូរមតិគ្នា ត្រូវបានធ្វើឡើងដោយក្រុមមន្ត្រីរដ្ឋាភិបាល ដោយសង្ឃឹមថា ការសម្រេចចិត្តណាមួយ នឹងអាចធ្វើឲ្យប្រទេសចិន និងរុស្សី មានសំពាធ ដើម្បីងាកមករកតុចរចា ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងត្រីភាគី លើបញ្ហាគ្រប់គ្រងអាវុធ។

គេបានដឹងដែរថាកិច្ចប្រជុំ ដែលត្រូវបានធ្វើឡើង ក្នុងដំណាក់កាលដំបូង ដោយក្រុមមន្ត្រីជាន់ខ្ពស់ ផ្នែកវិស័យការពារជាតិអាមេរិក ត្រូវបានធ្វើឡើង តាំងតែពីថ្ងៃទី១៥ ខែឧសភាមកម្ល៉េះ។ អាមេរិក ជារឿយៗបានចោទប្រកាន់ ប្រទេសចិន និងរុស្សីថា បានលួចធ្វើតេស្ត សមត្ថភាពអាវុធប្រល័យលោកនេះ ដោយសំងាត់ និងនៅក្នុងកម្រិតកំពស់ទាប ដើម្បីគេចចេញពី ការឃ្លាំមើលរបស់អន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top