គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា លោក Grant Shapps រដ្ឋមន្ត្រីសាធារណៈការអង់គ្លេស បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺផ្សេងទៀតចំនួន ២៨២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃរសៀលថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់ ៣៦.៦៧៥នាក់ ។
តួលេខនៃអ្នកស្លាប់ទំាងនេះ រួមបញ្ចូលគ្នា អ្នកស្លាប់នៅតាមមន្ទីរពេទ្យនានា នៅតាមមណ្ឌលសុខភាព និងតាមសហគមន៍សុខភាព ។
ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន២.៩៥៩នាក់ត្រូវបានគេបញ្ជាក់ថា ធ្វើតេស្តមានផលវិជ្ជមាន ដែលនំាឲ្យតួលេខអ្នកឆ្លងជំងឺ សរុបនៅអង់គ្លេស កើនដល់២៥៧.១៥៤នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា