ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការបើកការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីធ្លាក់យន្តហោះដែលបានបណ្តាលឲ្យស្លាប់មនុស្ស អស់៩៧នាក់ នៅក្រុង Karachi ភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ។
លោករដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ Ghulam Sarwar Khan បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយទ្រួសៗថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល ដែលមានក្រុមការងារមួយដែលជាអ្នកផលិតយន្តហោះនឹងទៅពិនិត្យទីតំាងធ្លាក់យន្តហោះនេះដើម្បីធ្វើការស្រាវជ្រាវ ហើយប្រអប់ខ្មៅរបស់យន្តហោះ នឹងត្រូវបញ្ជូនមកសម្រាប់ធ្វើការស្រាវជ្រាវ ។
លោករដ្ឋមន្ត្រីបានបន្ថែមថា របាយការណ៍នឹងត្រូវផ្សព្វផ្សាយជាសាធារណៈក្នុងពេល០៣ខែ បន្ទាប់ពីក្រុមការងារធ្វើការរុករកឃើញការពិត ។
គាត់ក៏បានប្រកាសថា ក្រុមសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់ទំាង៩៧នាក់ នឹងត្រូវទទួលបានប្រាក់សងជំងឺចិត្តក្នុង១គ្រួសារ៦.២២៧ដុល្លារ ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា