ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា អាមេរិក ស្នើឲ្យស៊ើបអង្កេត បញ្ហាយន្តហោះ KC-46

បរទេស ៖ នៅក្នុងលិខិតមួយ សមាជិកព្រឹទ្ធសភា អាមេរិក លោក James Lankford លោក Jeanne Shaheen និងលោក Maggie Hassan បានទាមទារឲ្យ មានការវាយតម្លៃ ជារយៈពេល ចំពោះការវិវត្តធ្វើឡើង ដោយក្រុមហ៊ុន ផលិតយន្តហោះខ្នាតយក្ស អាមេរិក ប៊ូអ៊ីង ឲ្យកែខៃចំពោះបញ្ហា ដែលកើតមានជាយូរមកហើយ នៃយន្តហោះដឹកទំនិញ និងយន្តហោះចាក់ប្រេង កណ្ដាលអាកាស។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងលិខិតនោះ បានបញ្ជាក់ដូច្នេះថា “កម្មវិធីធ្វើទំនើបកម្ម លើយន្តហោះ ចាក់ប្រេងកណ្ដាលអាកាស KC-46 ដែលបច្ចុប្បន្ន ត្រូវបានវាយតម្លៃ ចំពោះថ្លៃចំណាយប្រហែល ៤៣លានដុល្លារនោះ គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាព ទិញយកដ៏ខ្ពស់បំផុត របស់កងកម្លាំងទ័ពអាកាស” ។

គួរបញ្ជាក់ថា កងទ័ពអាកាស សហរដ្ឋអាមេរិក បានចុះកុងត្រាជាមួយក្រុមហ៊ុន ផលិតយន្តហោះខ្នាតយក្សអាមរិក ប៊ូអ៊ីង នៅក្នុងឆ្នាំ២០១១ ដើម្បីឲ្យអភិវឌ្ឍ តេស្តសាកល្បងនិង ផលិតយន្តហោះនេះដល់ទៅ១៧៩គ្រឿង ហើយយន្តហោះ KC-46 ១៨គ្រឿងដំបូង ធ្លាប់ត្រូវបានគេរំពឹងថា បញ្ជូនទៅឲ្យនៅត្រឹមខែ សីហា ឆ្នាំ២០១៧៕
ប្រែសម្រួល៖ប៉ាង កុង

To Top