ព័ត៌មានអន្តរជាតិ

ជប៉ុន ពង្រីកការហាមឃាត់ ប្រទេសរហូតដល់ ១១១ប្រទេស មិនឱ្យចូលប្រទេសខ្លួន

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ បាននិយាយ នៅថ្ងៃចន្ទថា ប្រទេសជប៉ុន បានពង្រីកការហាមឃាត់ ការចូលប្រទេសរបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌា និងប្រទេសចំនួន ១០ ផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងវីរុសថ្មី។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការពង្រីកបម្រាមនេះ ចូលជាធរមាននៅថ្ងៃពុធ ហើយនឹងនៅតែរក្សា បម្រាមដែលមានស្រាប់ ដែលនេះមានន័យថា ជនជាតិបរទេសដែលមកពី តំបន់ទាំងនេះក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ នឹងត្រូវបានបដិសេធនៅពេល មកដល់ជប៉ុន។

ប្រទេសផ្សេងទៀតគឺមាន ប្រទេស អាហ្វហ្គានីស្ថាន អាហ្សង់ទីន បង់ក្លាដែស អេលសាវ៉ាឌ័រ ហ្កាណា ហ្គីណេ កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងប្រទេស តាហ្ស៊ីគីស្ថាន។

ក្រសួងការបរទេសជប៉ុន បានលើកឡើងនូវការផ្តល់ ប្រឹក្សាការធ្វើដំណើររបស់ខ្លួន សម្រាប់ប្រទេសទាំង ១១ កាលពីសប្តាហ៍មុន ដោយជំរុញឱ្យមានការប្រឆាំងទៅនឹង ការធ្វើដំណើរទៅកាន់តំបន់នោះ ។

សូមជម្រាបថា ជាមួយនឹងការបន្ថែម របស់ប្រទេសមួយចំនួន និងតំបន់ ដែលគ្របដណ្តប់ដោយការ ហាមឃាត់ការចូលរបស់ប្រទេសជប៉ុន បានកើនឡើងដល់ ១១១ ប្រទេស និងតំបន់ រួមទាំងសហរដ្ឋអាមេរិក, ភាគច្រើននៅអាស៊ី រួមទាំងចិននិងកូរ៉េខាងត្បូង និងប្រទេសនៅអឺរ៉ុបទាំងអស់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top