ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី អង់គ្លេស ៖ គ្រប់ហាងទាំងអស់ នឹងបើកឡើងវិញ នៅថ្ងៃទី១៥មិថុនា និងជំរុញពលរដ្ឋ ចេញក្រៅ និងចាយលុយ ដើម្បីជួយសេដ្ឋកិច្ច ឱ្យងើបឡើងវិញ

បរទេស៖ រដ្ឋាភិបាលអង់គ្លេស បានចាប់ផ្តើមបន្ធូរបន្ថយ ការរឹតត្បិតលើវីរុស នេះបន្តិចម្តង ៗ នៅពាក់កណ្តាលខែឧសភា បន្ទាប់ពីបានឃើញ នូវនិន្នាការធ្លាក់ចុះ នៃចំនួនករណីឆ្លងថ្មី ដែលត្រូវបានចុះឈ្មោះ ជារៀងរាល់ថ្ងៃ ។ នាយករដ្ឋមន្រ្តីលោក Boris Johnson បាននិយាយកាលពីថ្ងៃច័ន្ទថា ទីផ្សារកណ្តាលវាល និងបន្ទប់តាំងបង្ហាញរថយន្ត នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ១ ខែមិថុនា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Johnson ក៏បានជំរុញពលរដ្ឋអង់គ្លេស ចេញក្រៅ និងចំណាយប្រាក់ ដើម្បីជួយសេដ្ឋកិច្ចអង់គ្លេស ឱ្យងើបឡើងវិញ បន្ទាប់ពីការចាក់សោរប្រទេស ដែលបណ្តាលមកពីវីរុស ដែលបង្កឡើងដោយមេរោគឆ្លង។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ហាងដែលមិនចាំបាច់ផ្សេងទៀត រួមទាំងអ្នកដែលលក់សម្លៀកបំពាក់ និងប្រដាប់ប្រដាក្មេងលេង នឹងបើកជាសាធារណៈនៅថ្ងៃទី ១៥ ខែមិថុនា៕
ប្រែសម្រួលៈ ណៃ តុលា

To Top