ព័ត៌មានអន្តរជាតិ

អង់គ្លេស មានអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណា កើនលើស ៣៦.០០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកជំងឺផ្សេងទៀតចំនួន១២១នាក់បានស្លាប់ នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ នាំឲ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់៣៦.៩១៤នាក់ ។

តួលេខទាំងនេះបូករួមទាំងអ្នកស្លាប់ នៅតាមមន្ទីរពេទ្យ មណ្ឌលថែទាំសុខភាព និងសហគមន៍សុខភាព ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ មានអ្នកធ្វើតេស្តរកមេរោគចំនួន២៦១.១៨៤នាក់ នៅអង់គ្លេស ដោយកើនឡើងជាប្រចំាថ្ងៃកើនឡើង១.៦២៥នាក់ ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី Boris Johnson បានប្រកាសថា រដ្ឋាភិបាលមានបំណងដើម្បីអនុញ្ញតឲ្យបើកទីផ្សារខាងក្រៅ រួមទាំងទីតំាងលក់រថយន្តនានា ដែលនឹងត្រូវឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី០១ ខែមិថុនា ដោយរាល់ទីតាំងអនុញ្ញតទំាងអស់ត្រូវអនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top