ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ចិន​ នឹងធ្វេីកិច្ចចរចា​ ស្ដីពី វិសាលភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទ្វេភាគី

សេអ៊ូល៖​ ប្រទេសកូរ៉េខាងត្បូង​ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា​ ខ្លួននឹងធ្វើកិច្ចចរចាលើកទី ៧ ជាមួយប្រទេសចិននៅសប្តាហ៍នេះ​ ដើម្បីពិភាក្សាអំពីការពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) របស់ប្រទេសទាំងពីរ​ ដើម្បីគ្របដណ្តប់លើវិស័យសេវាកម្ម​ និងការវិនិយោគ។

យោងតាមក្រសួងពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និងថាមពលបានឱ្យដឹងថា​ ប្រទេសទាំងពីរនឹងចាប់ផ្តើមការប្រជុំនិម្មិតរយៈពេល ៤ ថ្ងៃនៅថ្ងៃអង្គារនេះ​ ដើម្បីបង្កើនល្បឿនវឌ្ឍនភាពចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩​ ដែលបង្កការកកស្ទះដល់ការធ្វើដំណើរ​ និងសេដ្ឋកិច្ចពិភពលោក។

ការប្រជុំមុនត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា​ ឆ្នាំមុន។  ទីក្រុងសេអ៊ូល​ និងទីក្រុងប៉េកាំង​ បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែធ្នូ​ ឆ្នាំ២០១៥ ដើម្បីកាត់បន្ថយពន្ធលើទំនិញ៕ដោយ​ ឈូក​ បូរ៉ា

To Top