Covid-19

ការនាំចេញរបស់ កូរ៉េខាងត្បូង​ នៅខែឧសភាបានធ្លាក់ចុះ ២២,៥ ភាគរយដោយសារជំងឺរាតត្បាតកូវីដ-១៩

សេអ៊ូល៖​ ការស្ទង់មតិមួយបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជិត ២៣ ភាគរយ នៅក្នុងខែឧសភាពីមួយឆ្នាំមុន​ និងពន្យារឱនភាពពាណិជ្ជកម្ម​ សម្រាប់ខែទី២ ជាប់ៗគ្នាដោយសារមេរោគឆ្លងថ្មី បន្តរំខានដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក។

យោងតាមការស្ទង់មតិ របស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប Infomax ភ្នាក់ងារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា​ ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបានគេប៉ាន់ស្មានថា​ មានចំនួន ៣៥,៤ ពាន់លានដុល្លារក្នុងខែនេះ​ គឺធ្លាក់ចុះពី ៤៥,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន​ ដោយការស្ទង់មតិនេះត្រូវបាន អនុវត្តទៅលើផ្ទះឈ្មួញកណ្តាលក្នុងស្រុកចំនួន ៨ ។

ប្រទេសកូរ៉េខាងត្បូង បានទទួលរងឱនភាពពាណិជ្ជកម្ម ប្រចាំខែលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១២ ក្នុងខែមេសាដោយទទួលបាន ៩៨ ខែជាប់គ្នានៃការនាំចេញច្រើនជាងការនាំចូល​ ហេីយកាលពីខែមុនការនាំចេញ បានធ្លាក់ចុះ ២៤ ភាគរយ៕

ដោយ​ ឈូក​ បូរ៉ា

To Top