Covid-19

ប្រទេសចំនួន ១១ រួមទាំងកូរ៉េខាងត្បូង រួមគ្នាបង្កេីតក្រុមលេីកកម្ពស់ កិច្ចសហប្រតិបត្ដិការ ប្រឆាំងជំងឺកូវីដ-១៩

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងប្រទេស ១០ ផ្សេងទៀតបានចាប់ផ្តើមបង្កើតក្រុមមួយ នៅឯអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌យូណេស្កូ នៅថ្ងៃអង្គារនេះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការរេីសអេីង និងបញ្ហាសង្គមដទៃទៀត ដែលកើតចេញពីវីរុសកូវីដ-១៩នេះ។

ទីក្រុងសេអ៊ូល បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតក្រុមមិត្តសម្រាប់សាមគ្គីភាព និងការរួមបញ្ចូលជាមួយការអប់រំពលរដ្ឋសកល (GCED) បន្ទាប់ពីការចាប់ផ្តើមក្រុម ស្រដៀងគ្នានៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃទី១២ ខែឧសភា និងអង្គការសុខភាពពិភពលោកនៅថ្ងៃពុធ។

ការបង្កេីតនេះបានកើតឡើង នៅពេលដែលទីក្រុងសេអ៊ូល បាននិងកំពុងព្យាយាមចែករំលែកដល់ពិភពលោកនូវរបៀប និងបទពិសោធន៍របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតរ៉ាំរ៉ៃនៅលើផ្ទៃខាងក្រោយនៃ ការទទួលស្គាល់ជាសកល ដែលកំពុងកើនឡើង សម្រាប់យុទ្ធសាស្ត្រទប់ទល់របស់ខ្លួន៕

ដោយ ឈូក បូរ៉ា

To Top