ព័ត៌មានអន្តរជាតិ

ចិន ចែករំលែកព័ត៌មាន ច្បាប់សន្ដិសុខលើហុងកុង ជាមួយកូរ៉េខាងត្បូង

ប៉េកាំង៖ មន្ត្រីស្ថានទូតចិន បានឲ្យដឹងថាប្រទេសចិន បានចែករំលែកព័ត៌មាន ជាមួយកូរ៉េខាងត្បូង ស្តីពីការជំរុញរបស់ខ្លួន សម្រាប់ច្បាប់សន្តិសុខ ដ៏ចម្រូងចម្រាសមួយ សម្រាប់ទីក្រុងហុងកុង នៅក្នុងសកម្មភាពជាក់ស្តែងមួយ ដើម្បីស្វែងរកការគាំទ្រ ពីទីក្រុងសេអ៊ូលចំពោះសំណើនេះ។

សេចក្តីស្នើច្បាប់ ដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរឹតបន្តឹង ការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង លើទឹកដីពាក់កណ្តាលស្វ័យភាព បានបង្កឱ្យមានការភ័យ ខ្លាចពីទីក្រុងវ៉ាស៊ីនតោន និងអ្នកតស៊ូមតិ ខាងលទ្ធិប្រជាធិបតេយ្យ ថាច្បាប់នេះនឹងបំផ្លាញស្វ័យភាព និងសេរីភាពស៊ីវិល របស់ហុងកុង។

មន្ត្រីរូបនោះ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ តាមទូរស័ព្ទថា “ប្រទេសចិន បានចែករំលែកព័ត៌មាន ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង សម្រាប់ច្បាប់ទាក់ទង នឹងការការពារសុវត្ថិភាពហុងកុង ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងវិស័យផ្សេងទៀត តាមរយៈបណ្តាញការទូត”៕ ដោយ៖ ឈូក បូរ៉ា

To Top