ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃចន្ទថា ការធ្វើវិនិច្ឆ័យទៅលើការ ប្រើប្រាស់ឱសថសម្រាប់ ព្យាបាលជំងឺគ្រុនចាញ់ ដែលមានឈ្មោះថា hydroxychloroquine លើអ្នកជំងឺកូវីដ១៩ នឹងត្រូវ “ផ្អាកជាបណ្តោះអាសន្ន” ។ ទន្ទឹមនឹងនេះដែរ មានទិន្នន័យបង្ហាញពី សុវត្ថិភាពដោយក្រុមប្រឹក្សា ត្រួតពិនិត្យសុវត្ថិភាព ។
ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់ដល់ទស្សនាវដ្តី The Lancet ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ស្តីពីការសិក្សាអង្កេតតាមដានលើឳសថ hydroxychloroquine និង chloroquine ដែលមានប្រសិទ្ធិភាពលើអ្នកជំងឺកូវីដ១៩ ដេលបានប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ។
ក្រុមអ្នកនិពន្ធទាំងឡាយដែលបានសិក្សា បានរាយការណ៍ឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺដែលទទួលបានឱសថ នៅពេលដែលប្រើប្រាស់តែមួយមុខ ឬលាយជាមួយថ្នាំ macrolide ពួកគេបានព្យាករណ៍ថា ដែលធ្វើឲ្យអត្រាមរណភាពខ្ពស់ ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា អ្នកនៅមន្ទីរពេទ្យជាង ៤០០នាក់ មកពីប្រទេសចំនួន៣៥ ដែលជាអ្នកជំងឺធ្ងន់ធ្ងរ ហើយជិត ៣.៥០០នាក់ ជាអ្នកជំងឺដែលបានចូលរួមមកពីប្រទេសចំនួន១៧ ស្ថិតក្រោមការវិនិច្ឆ័យរួមគ្នា ។
គាត់បានថ្លែងថា “WHO នឹងផ្តល់នូវអ្វីដែលថ្មីៗ នៅពេលក្រោយ នៅពេលដែលយើង បានដឹងអ្វីដែលលើសពីនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា