ការវិនិច្ឆ័យបង្ហាញច្បាស់ នូវគំនិតពិតប្រាកដរបស់អ្នកណា ដែលចាត់ទុកកូវីដ១៩ ជាលេសដើម្បីបង្អាប់កិត្តិយស និងវាយប្រហារចិន (ភាគទី៤)
នាពេលថ្មីៗនេះ អ្នកនយោបាយអាមេរិកមួយចំនួន បានបង្វែរចំណាប់អារម្មណ៍ ម្តងហើយម្តងទៀត ដើម្បីទម្លាក់កំហុស របស់ខ្លួនទៅលើអ្នកដទៃ ក៏ប៉ុន្តែប្រហាក់ដូចជា បានទទួលបរាជ័យ និងខូចខាតឈ្មោះរបស់ខ្លួនឯងទៅវិញ។ ចំពោះលោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងបរទេស នៃសហរដ្ឋអាមេរិក ដែលបានចេញកម្លាំងយ៉ាងសកម្ម ក្នុងការទម្លាក់កំហុសខ្លួនឯងទៅលើគេ ត្រូវបានទីភ្នាក់ងារសារព័ត៌មាន អាមេរិកនិងអ្នកប្រើអ៊ីនធឺណិតហៅឈ្មោះថា ជាមន្ត្រីមួយរូបក្នុងចំណោម រដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានបំពេញការងារទន់ខ្សោយ ជាងគេក្នុងប្រវត្តិសាស្ត្រ។
ការបង្វែរចំណាប់អារម្មណ៍ និងទំលាក់កំហុសដាក់លើគេ ដល់ទីបំផុតក៏នឹងនាំ មកនូវការខូចខាតដល់តួខ្លួនឯង។ សូមអនុញ្ញាតវិភាគបង្ហាញរូបភាព ដែលអ្នកនយោបាយអាមេរិក មួយចំនួនបានបង្វែរអារម្មណ៍ និងទំលាក់កំហុស លើអ្នកដទៃតាមរបៀបណា?
ជាបឋម ប្រែមុខប្រែមាត់ជាញឹកញយ។ នៅដើមពេលដែល ចិនផ្ទុះឡើងនូវជម្ងឺកូវីដ១៩ អ្នកនយោបាយមួយចំនួន ក្នុងសហរដ្ឋអាមេរិក ថ្លែងការកោតសរសើរ ចំពោះចិនពីការគ្រប់គ្រង និងពីវិធានការទប់ស្កាត់ជំងឺ ឆ្លងរាលដាលមួយនេះជាមុនសិន តែស្រាប់តែប្រែមុខប្រែមាត់ បែរចោទប្រកាន់ចិនទៅវិញ។ គួរបញ្ជាក់ថា ខណៈពេលគេប្រែមុខប្រែមាត់ ចំជាពេលស្ថានភាព ទប់ស្កាត់ជម្ងឺកូវីដ១៩ ក្នុងអាមេរិកស្រាប់តែចុះធ្លាក់ភាពធ្ងន់ធ្ងរទៅ។ គេប្រញាប់ហើយ ក៏ប្រែមុខមាត់ដោយលាយអារម្មណ៍ ដែលជាបរិកប្បជាមួយនឹងគំនិតផ្សងព្រេង សូម្បីតែវាយមុខមាត់ខ្លួនឯងក៏អត់អីទេ។ ការបង្ហាញបែបនេះ ចំជាគួរឲ្យមានអារម្មណ៍ យ៉ាងជ្រាលជ្រៅមែន។
ក្រោយមក លាបពណ៌ដោយសមូហភាព។ ស្របពេលប្រទេសខាងលិច ក៏ដូចជាអាមេរិកបានរង ការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយមានល្បឿនកាន់តែលឿន និងកំពុងរំកិលជិតទៅដល់ ជាយដែលរៀបនឹង បាត់បង់ការគ្រប់គ្រង អ្នកនយោបាយមួយចំនួន មិនអាចអង្គុយស្រួលថែមទៀតទេ ក៏នាំគ្នាឈរឡើងផ្សព្វផ្សាយ សម្តីញុះញង់ដើម្បីចោទប្រកាន់ និងលាបពណ៌ចិន។ ទោះបីជាទន់ខ្សោយខ្លាំងក្នុងចិត្តយ៉ាងណា ក៏នៅតែធ្វើពុតនិយាយ ពាក្យរឹងយ៉ាងម៉្លោះផងដែរ។
ដើម្បីបង្វែរចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដោយគ្មានប្រសិទ្ធភាព គេសម្រេចចិត្តយ៉ាងចចេស ក្នុងការប៉ុនប៉ងចាត់ទុកចិន ជាអ្នកជំនួសសំរាប់ទទួលយក កំហុសក្នុងលើកនេះ។ ដូច្នេះ ពាក្យសម្តីគ្រប់បែបគ្រប់យ៉ាង ដើម្បីចោទប្រកាន់ចិន បានរីករាលដាលយ៉ាងឆាប់រហ័ស និងកក់ក្តៅក្នុងពេលខ្លីៗកន្លងទៅ។
ក៏ប៉ុន្តែ ការពិតនឹងរំលុះចាក់ធ្លាយ ពាក្យភូតកុហកនៅទីបំផុត។ ពាក្យបរិហារកេរ្តិ៍របស់ អ្នកនយោបាយទាំងនោះ មិនគ្រាន់តែមិនអាចបោក បញ្ឆោតមនុស្សនៅលើ ពិភពលោកប៉ុណ្ណោះទេ សូម្បីតែប្រជាជនប្រទេសខ្លួន ក៏អត់ទទួលយកបាន។ ជាពិសេស ពេលគេត្រូវបានសួរថា តើមានភស្តុតាងបង្ហាញ ប្រភពមេរោគកើតពីចិនឬអត់? អ្នកនយោបាយទាំងនេះ បែរទៅនិយាយនេះនិយាយនោះ ឬធ្វើយ៉ាងណាដើម្បី លោតផ្លោះសំនួរនេះ អត់មានពាក្យជាក់លាក់ដើម្បីឆ្លើយតប។ ចាំពេលយូរៗទៅ មនុស្សក៏បានមើលធ្លាយ នូវល្បិចរបស់គេក្នុងការនិយាយ បំផ្លើសនិងបង្វែរអារម្មណ៍។
ដោយសារតែការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងអាមេរិកមានភាពធ្ងន់ធ្ងរ កាន់តែគួរឲ្យព្រួយបារម្ភជាបន្តបន្ទាប់ ទីភ្នាក់ងារសារព័ត៌មាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកនយោបាយ ក្នុងប្រទេសខាងលិច រួមទាំងអាមេរិក បានស្តីបន្ទោសរដ្ឋាភិបាលអាមេរិក និងអ្នកនយោបាយចិត្តអាក្រក់ ទាំងនោះពីអសមត្ថភាពក្នុងការ ទបស់ស្កាត់ជំងឺកាចសាហាវនេះ ដូចជា ឆ្លើយតបយឺតពេល អនុវត្តគោលនយោបាយមិនសមរម្យ។ល។ ការពិតបានបញ្ជាក់ច្បាស់ ដោយមិនលម្អៀងទៅភាគីណាថា ពិតជាគេផ្ទេរកំហុសខ្លួនលើអ្នកដទៃ បែរទៅខកខានពេលដ៏ថ្លៃថ្នូរ ធ្វើឲ្យប្រទេសខ្លួនចុះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការព្យាយាមទម្លាក់កំហុសលើគេ ប្រាកដនឹងបែកធ្លាយគំនិត ជាក់លាក់របស់ខ្លួនឯង។ អ្នកនយោបាយអាមេរិក មួយចំនួនមិនអើពើរឿងជាចាំបាច់ ដើម្បីការពារនិងទស់ស្កាត់ជំងឺកូវីដ១៦ ក្នុងស្រុកខ្លួនទេ ផ្ទុយវិញ គេលាបពណ៌ប្រទេសផ្សេង និងបង្វែរចំណាប់អារម្មណ៍ ទៅទម្លាក់កំហុសលើ ប្រទេសផ្សេងឥតឈប់ឈរ។ នេះបានបង្កឲ្យករណីអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួននាំមុខគេជារៀងរហូត។ បើធ្វើការស្រាវជា្រវ ឲ្យបានស៊ីជំរៅថែមទៀត ក៏អាចឃើញថា អំពើបង្វែរអារម្មណ៍ និងទម្លាក់កំហុសលើគេ របស់អ្នកនយោបាយទាំងនោះ បានបង្ហាញម្តងទៀតនូវ មេរោគខ្លាចចិនរបស់គេ ដែលអាចព្យាបាលមិនបាន។
អ្នកនយោបាយ មួយចំនួនក្នុងអាមេរិក ប្រកាន់យកទ្រឹស្តី «ទីចប់នៃប្រវត្តិសាស្ត្រ» គេអត់ចង់ឃើញរូបភាព ដែលប្រទេសចិនអភិវឌ្ឍលឿនស្លេវ និងមានកម្លាំងខ្លាំងក្លា ជាពិសេស អត់សុខចិត្តក្នុងការទទួលស្គាល់ថា ប្រទេសកុម្មុយនីស្តមួយ បានទទួលជោគជ័យ។ ក៏ប៉ុន្តែ ចរន្តនៃប្រវត្តិសាស្ត្រ បាននិងកំពុង ឈានទៅមុខយ៉ាងគគ្រឹកគគ្រេង ជំហានបោះទៅមុខរបស់ចិន មិនអាចរារាំងដោយកម្លាំងណាមួយទេ។
ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ដល់បច្ចុប្បន្ននេះ ប្រទេសចិនបានទទួល ជោគជ័យដ៏ធំធេងជាដំណាក់កាល ព្រមទាំងបានស្តារធ្វើការងារ និងអាជីវកម្មឡើងវិញ ក្នុងទំហំគ្រប់ជ្រោងជ្រោយស្រេចទៅហើយ។ បើងាកមើលប្រទេសអាមេរិក ជំងឺកូវីដ១៩ នៅតែរីករាតត្បាតយ៉ាងសាហាវ ចំនួនអ្នកឆ្លង និងអ្នកស្លាប់កើនឡើងឥត់ឈប់ឈរ បានប្រែក្លាយទៅជាភ្នែកព្យុះ ក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងភិភពលោក។ តើការប្រៀបធៀបបែបអញ្ចឹង គឺជាទិដ្ឋភាពដែលអ្នកខ្លាចចិន និងជាប់រវល់រករឿងលើចិនទាំងនោះ សុខចិត្តមើលឃើញ? អត់ទេ។
ដូច្នេះ គេអាស្រ័យការបង្វែរអារម្មណ៍ទៅទម្លាក់កំហុសលើគេ ដើម្បីច្រានចោលអសមត្ថភាព របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ផង និងបាញ់ទឹកកខ្វក់ទៅលើ អភិវឌ្ឍន៍ចិនផង ធ្វើអ្វីៗដើម្បីបង្កើត និងបង្កើនឧបសគ្គដល់ចិន មានចិត្តអាក្រក់មែនទែន។ ជាក់ស្តែង សីលធម៌ស្ថិតក្នុងដួងចិត្ត របស់មនុស្សជានិច្ចកាល។ ពេលកន្លងមកដល់ថ្ងៃនេះ មនុស្សទូទាំងពិភពលោក បានមើលឃើញកាន់តែច្បាស់ថា នយោបាយ «អាមេរិចកាំងជាអាទិភាព» ដែលគេបានដាក់ឈ្មោះយ៉ាងនេះ ត្រូវឈរលើមូលដ្ឋានទទួលខុសត្រូវ មិនមែនឈរលើការ ផ្ទេរភារកិច្ចរបស់ខ្លួនទេ។ ការបង្វែការរអារម្មណ៍ និងដាក់កំហុសលើគេដោយ ខុសឆ្ងាយពីសីលធម៌ និងទំនួលខុសត្រូវ មិនអាចជួយជ្រោមជ្រែងលើរឿង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩សោះ ផ្ទុយវិញនឹងបង្កឲ្យមានស្ថានភាព ធ្ងន់ធ្ងរដែលពិបាកដោះស្រាយទៀតផង បង្ខំខ្លួនលេបផ្លែផ្កាល្វីងធំជាងមុន។
ពាក់ព័ន្ធនឹងពាក្យសម្តី «បង្វែរចំណាប់អារម្មណ៍ ទៅទម្លាក់កំហុសលើគេ តែចុងក្រោយបាន ខូចខាតសម្បត្តិខ្លួនឯង។» នៅប្រទេសចិន មានឃ្លាមួយម៉ាត់និយាយស្រដៀងគ្នា គឺថា «លើកឡើងថ្ម បានប៉ះបង្ករបួសដល់ជើងរបស់ខ្លួនឯង» ។ សូមស្នើសុំអ្នកនយោបាយ ក្នុងអាមេរិកទាំងនោះ ដែលឡើងខុសពីការពិត ត្រលប់សជាខ្មៅ បាត់បង់លំនឹងខាងផ្នត់គំនិត និងធ្វើផ្ដេសផ្ដាសដើម្បីបង្វែរ ភាពអារម្មណ៍ដាក់កំហុសលើគេ សូមយកចិត្តទុកដាក់លើគុណ សីលធម៌ និងដួងចិត្តមនុស្ស។ និយាយរួមសេចក្តីទៅ ការទម្លាក់កំហុសលើចិន មិនអាចព្យាបាលជំងឺ របស់ប្រទេសអ្នកឯងទេ ក៏មិនអាចសម្រេចគោលបំណង របស់អ្នកឯងក្នុងការទប់ស្កាត់ ការអភិវឌ្ឃរបស់ចិន។ បើបន្តទទូចធ្វើផ្តេសផ្តាសតាមទំនើងចិត្ត មានតែជួបប្រទះនូវលទ្ធផល ដែលគួរឲ្យមនុស្សចំអកសើច និងស្អប់ខ្ពើម។
ដោយ៖ ជូន សឺង