បរទេស ៖ នៅថ្ងៃពុធទី២៧ ខែឧសភានេះរដ្ឋាភិបាល នៃប្រទេសបារាំង បានប្រកាសថា នឹងបញ្ចេញកញ្ចប់ប្រាក់ ប្រមាណជា៨ពាន់ប៊ីលានផោន ជាផែនការ ដើម្បីជួយសង្គ្រោះវិស័យផលិត រថយន្តដែលបច្ចុប្បន្ន កំពុងរងគ្រោះខ្លាំង ដោយសារវិបត្តិកូវីដ១៩។
លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលជាអ្នកដាក់សំណើ ក៏បានស្នើសុំប្រាក់ប្រមាណ ជា១ពាន់ប៊ីលានដុល្លារ ព្រមទាំងប្រាក់ប្រមាណជា៧០០០ផោន ដើម្បីជួយដល់ពលរដ្ឋ របស់ខ្លួន ក្នុងការបញ្ជាទិញរថយន្តដើរ ដោយថាមពលអគ្គិសនី ផងដែរ។
កន្លងមកថ្មីៗនេះ ប្រទេសបារាំង បានប្រកាសកាត់បន្ថយបុគ្គលិក នៅផ្នែកឧស្សាហកម្មផលិត រថយន្តនេះអស់ជាច្រើនពាន់នាក់ មកហើយប៉ុន្តែនៅសប្តាហ៍នេះ ខ្លួនបានត្រៀមផែនការ ជាច្រើនដើម្បីជួយសង្គ្រោះវិស័យមួយនេះ ដោយក្នុងនោះក៏មានទាំងការជម្រុញ ឲ្យមានការផលិត និងប្រើប្រាស់រថយន្តអគ្គិសនី ផងដែរជាពិសេស៕
ប្រែសម្រួល៖ស៊ុនលី