ព័ត៌មានអន្តរជាតិ

គម្រោងសមយុទ្ធយោធាចិន នៅដែនសមុទ្រចិនខាងត្បូង ធ្វើឲ្យប្រទេសជិតខាងព្រួយបារម្ភ

បរទេស៖ នាវាផ្ទុកយន្តហោះពីរគ្រឿង របស់ប្រទេសចិន នឹងត្រូវបញ្ជូនទៅជិតដែនទឹក របស់កោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធយោធា នៅក្នុងខែសីហា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

នាវាផ្ទុកយន្តហោះ Liaoning និង Shandong នឹងត្រូវបញ្ជូនទៅរួមគ្នា ក្នុងឈូងសមុទ្រប៊ូហៃ នៃសមុទ្រលឿង សម្រាប់សមយុទ្ធហ្វឹកហាត់ ត្រៀមលក្ខណៈជាស្រេចសម្រាប់ចម្បាំង ដែលអាចរួមបញ្ចូល ទាំងការហាត់សមប្រតិបត្តិការ វាយលុកអនាគត លើកោះ Dongsha របស់តៃវ៉ាន់។

អ្នកអង្កេតការណ៍យោធា មានមូលដ្ឋាននៅកោះតៃវ៉ាន់ លោក Chi Le-yi បានមានប្រសាសន៍ប្រាប់ថា ប្រទេសនានា នៅដែនសមុទ្រចិនខាងត្បូង អាចចាត់ទុក ការបង្កើនក្នុងសមយុទ្ធ កងកម្លាំងជើងទឹក និងកងកម្លាំងទ័ពអាកាសចិននេះ ថាជាភស្តុតាងដែលថា ប្រទេសចិនមានបំណង ធ្វើពង្រីកវត្តមានយោធាក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top