បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភានេះ ប៉ូលិសប្រឆាំងកុបកម្ម ត្រូវបានគេដាក់ពង្រាយ នៅពាសពេញទីក្រុងហុងកុង ខណៈក្រុមអ្នកតាក់តែងច្បាប់ កំពុងពិភាក្សាគ្នាលើច្បាប់ថ្មី ដាក់ទោសរាល់សកម្មភាពទាំងឡាយណា ដែលមានរូបរាងមិនគោរព ដល់ភ្លេងជាតិនៃប្រទេសចិន ហើយក៏នៅចំពេល ដែលអាមេរិកក៏កំពុងដាក់សំពាធ ចង់ឲ្យចិនត្រូវតែការពារ ដល់សិទ្ធសេរីភាព របស់ក្រុងមួយនេះ។
ការជជែកនិងពិភាក្សា ដេញដោលគ្នាយ៉ាងក្តៅគគុក ទៅលើច្បាប់ថ្មីនេះ គឺជាការផ្ទុះឡើងចុងក្រោយ នៃការរំជើបរំជួលសកម្មភាព ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃទីក្រុង ពាក់កណ្តាលស្វយ័តមួយនេះ ខណៈដែលការពីម្សិលមិញ ប៉ូលិសបានឈានទៅដល់ ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនក្រុមបាតុករ ចំនួន៣៦០នាក់ផងដែរ។
ក្នុងពេលជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា ហុងកុងលែងមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ស្ថិតនៅក្រោមការព្យាបាល ពិសេសក្រោមច្បាប់ របស់សហរដ្ឋអាមេរិកទៀតឡើយ៕
ប្រែសម្រួល៖ស៊ុនលី