ព័ត៌មានអន្តរជាតិ

អាមេរិក លើកពេលបាញ់បង្ហោះ យានអវកាសពាណិជ្ជកម្ម ទៅថ្ងៃសៅរ៍វិញ ដោយសារអាកាសធាតុមិនល្អ

វ៉ាស៊ី នតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធ បានពន្យាពេល នៃការបាញ់បង្ហោះ យានអវកាសពាណិជ្ជកម្ម ដែលដឹកអ្នកអវកាសពីរនាក់ ដោយសារតែស្ថានភាព អាកាសធាតុមិនល្អ ជាមួយនឹងការប៉ុនប៉ង បន្ទាប់ពីគ្រោងនឹងធ្វើ នៅរសៀលថ្ងៃសៅរ៍វិញ។

ការសម្រេចចិត្ត ត្រូវបានធ្វើឡើងប្រហែល ១៧ នាទីមុន អ្វីដែលជាការហោះហើរលើកដំបូង ទៅកាន់តារាវិថី របស់អវកាសយានិកណាសា ពីទឹកដីអាមេរិក ចាប់តាំងពីបេសកកម្មអវកាសចុងក្រោយ ក្នុងឆ្នាំ២០១១ ។

យានអវកាស Crew Dragon ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនផលិត អវកាសអាមេរិក SpaceX ត្រូវបានគេគ្រោងនឹងលើកចេញពីរ៉ុក្កែត Falcon 9 នៅវេលាម៉ោង ៤ និង ៣៣ នាទី ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសានៅរដ្ឋផ្លរីដា សម្រាប់ការធ្វើដំណើររយៈពេល ១៩ ម៉ោងទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ហើយដំណើរការត្រូវបានគេរំពឹងថា នឹងកើតឡើងនៅម៉ោង ៣និង២២ នាទីថ្ងៃសៅរ៍។

ទីភ្នាក់ងារអវកាសជាតិអាមេរិក បានឲ្យដឹងថា “ដោយសារមេកានិចគន្លង យើងត្រូវការធ្វើឱ្យប្រាកដថា នៅពេលដែលយើងបាញ់បង្ហោះ យើងអាចទៅដល់ស្ថានីយ៍អវកាស បានទាន់ពេលវេលា និងត្រឹមត្រូវ។ ដោយសារតែបញ្ហានេះ យើងមិនអាចរង់ចាំ អាកាសធាតុច្បាស់នៅថ្ងៃនេះបានទេ”៕ ដោយ ៖ ឈូក បូរ៉ា

To Top