ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភារុស្ស៊ី រិះគន់អាមេរិក សម្រាប់ការបញ្ចប់ការលើកលែង ទណ្ឌកម្ម លើទីតាំង នុយក្លេអ៊ែអ៊ីរ៉ង់

បរទេស ៖ សមាជិកព្រឹទ្ធសភា អាមេរិក លោក Vladimir Dzhabarov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្ត របស់អាមេរិកបញ្ចប់ ការលើកលែងទណ្ឌកម្ម ដែលអនុញ្ញាតឲ្យមានការងារ ខ្លះដំណើការ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់នោះ នឹងត្រឹមតែរុញច្រាន ទីក្រុងតេអេរ៉ង់ឲ្យអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែ ។

លោក Vladimir Dzhabarov តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក កំពុងតែជំរុញ ហើយនៅទីបញ្ចប់ពួកគេ ហើយនៅទីបញ្ចប់ ពួកគេនឹងរុញច្រានទីក្រុងតេអេរ៉ង់ ឲ្យបង្កើតគ្រាប់បែកនុយក្លេអ៊ែ ដោយឥតសង្ស័យ”។ លោកបន្ថែមទៀតថា ប្រទេសរុស្ស៊ីនឹងបន្តធ្វើសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានបញ្ចប់ការលើកលែង ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរុស្ស៊ី ចិននិងអឺរ៉ុប ធ្វើការងារដែលដើមឡើង ត្រូវបានរចនាបង្កើតឡើង ដើម្បីធ្វើវាឲ្យកាន់តែលំបាក សម្រាប់ទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ ក្នុងការប្រើប្រាស់ អភិវឌ្ឍផលិតអាវុធ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top