ឌូបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា សហភាពអារ៉ាប់រួម (UAE)នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា មានករណីថ្មីជំងឺកូវីដ១៩ចំនួន៥៦៣នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺ នៅក្នុងប្រទេសបានកើនឡើងដល់៣២.៥៣២នាក់ ។
ក្រសួងសុខាភិបាល និងការពារជំងឺ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មី មានជាតិសាសន៍ជាច្រើន ដោយមានស្ថានភាពនៅទ្រឹង ហើយទទួលបានការព្យបាលពីក្រុមគ្រូពេទ្យ ។
ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺចំនួន៣១៤នាក់បានជាសះស្បើយពីវីរុសនេះ ដែលនាំឲ្យអ្នកជាសះស្បើយនៅក្នុងប្រទេស UAE មានរហូតដល់១៦.៦៨៥នាក់ ។
ក្រសួងក៏បានបញ្ជាក់ថា មានអ្នកស្លាប់បន្ថែមចំនួន៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើន ឡើងដល់២៥៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា