Covid-19

វៀតណាម ត្រូវបានគេរាយការណ៍ថា មិនមានអ្នកឆ្លងជំងឺកូវី១៩ ថ្មីនោះទេ

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មិនមានករណីថ្មីនៃអ្នកឆ្លង ជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ជាមួយគ្នានេះដែរ ត្រូវបានគេបញ្ជាក់ថា មានករណីដដែលចំនួន ៣២៧នាក់ ហើយមិនមានអ្នកស្លាប់ឡើយ ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សរុបមានអ្នកជំងឺចំនួន ២៧៨នាក់ បានជាសះស្បើយពីជំងឺ ។ ក្រសួងបាន បញ្ជាក់ឲ្យដឹង ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មិនមានអ្នកឆ្លងជំងឺ ក្នុងស្រុកអស់រយៈពេល ៤២ថ្ងៃ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋជិត៩.៨០០នាក់ ស្ថិតក្នុងការដាក់តាមដាន និងបានត្រួតពិនិត្យនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top