សេអ៊ូល៖ កូរ៉េខាងត្បូង គ្រោងនឹងរៀបចំព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី ២០ នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូង នៅខែក្រោយ ប៉ុន្តែមិនមានការប្រារព្ធពិធីរួមគ្នា ជាមួយកូរ៉េខាងជើងនោះទេ ដែលទំនងជានឹងកើតឡើង ចំពេលមានការព្រួយបារម្ភ អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការប្រេះឆា នៃទំនាក់ទំនងទ្វេភាគី។
កូរ៉េខាងត្បូង បានស្វះស្វែងរៀបចំព្រឹត្តិការណ៍រួមគ្នា ជាមួយកូរ៉េខាងជើង ដើម្បីរំលឹកខួបគម្រប់ ២០ឆ្នាំ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jung និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ដែលដឹកនាំមេដឹកនាំទាំងពីរ អនុវត្តនូវអ្វីដែលគេស្គាល់ថា សេចក្តីប្រកាសរួម ១៥ មិថុនាដោយសន្យាធ្វើការរួមគ្នា ដើម្បីសន្តិភាព។
ទោះយ៉ាងណាប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតប នឹងការផ្តល់ជូនរបស់កូរ៉េខាងត្បូង សម្រាប់ការផ្លាស់ប្តូរ ឬកិច្ចសហប្រតិបត្តិការ ឆ្លងកាត់ព្រំដែននោះទេ ចំពេលមានភាពជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន៕ ដោយ៖ ឈូក បូរ៉ា