បរទេស៖ ប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា សកម្មភាពចុងក្រោយ របស់អាមេរិក កំពុងធ្វើឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់ និងមិនអាចទាយទុក ជាមុនបានឡើយ។
ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីប្រទេសអាមេរិក ទើបតែបានប្រកាសដកខ្លួន ចេញពីសន្ធិសញ្ញា គ្រប់គ្រងអាវុធដ៏សំខាន់មួយ និងបានបង្កើនកម្លាំង ដាក់សំពាធដល់ប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ក្រសួងការបរទេសរុស្ស៊ី លោកស្រីMaria Zakharova នៅក្រោយបន្ទាប់ពីពេល ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានប្រកាសបញ្ចប់ ការលើកលែងទណ្ឌកម្ម ដល់ប្រជាជាតិទាំងឡាយ ដែលបានចុះហត្ថលេខា ជាមួយនឹងប្រទេសអ៊ីរ៉ង់ លើកម្មវិធិនុយក្លេអ៊ែរ ដែលប្រទេសទាំងនោះ មានដូចជាប្រទេសអង់គ្លេស ចិន បារាំង អាល្លឺម៉ង់និងរុស្សីផង។
លើសពីនេះមន្ត្រីអាមេរិក ក៏បាននិយាយផងដែរ អាមេរិកនឹងត្រៀមដើរចេញ ពីសន្ធិសញ្ញាបើកចំហជើងមេឃ ដែលអនុញ្ញាតិឲ្យមានការហោះហើរ បែបយោធាពីលើដែនអាកាស នៃប្រទេសដែលជាហត្ថលេខី ដើម្បីឃ្លាំមើលរយៈពេល ជាប្រចាំឆ្នាំនោះផង៕
ប្រែសម្រួល៖ស៊ុនលី