ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ប្រកាស ជួយដល់ពលរដ្ឋក្រុងហុងកុង ដែលគ្រោងភៀសខ្លួន

បរទេស៖ កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍នេះ បានធ្វើការសន្យាថា នឹងជួយដោះស្រាយ ទីកន្លែងស្នាក់បណ្តោះអាសន្ន ព្រមទាំងការងារផង ជូនពលរដ្ឋក្រុងហុងកុងទាំងឡាយណា ដែលសម្រេចចិត្តចាកចេញភៀសខ្លួន ដោយសារបញ្ហានយបាយ។

ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីពេល ដែលរដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមអនុម័តច្បាប់ថ្មី ដើម្បីគ្រប់គ្រងសន្តិសុខ ឲ្យបានកាន់តែមានប្រសិទ្ធភាព នៅក្នុងក្រុងហុងកុង។ នេះមានន័យ លោកស្រីមេដឹកនាំកោះតៃវ៉ាន់ Tsai Ing Wen បានក្លាយទៅជាបុគ្គលទី១ លើលោកបានប្រកាស ជួយដល់ពលរដ្ឋហុងកុង ដែលមានបំណងចង់គេចចេញ ពីអតីតក្រុងអាណានិគម អង់គ្លេសមួយនេះ ដោយសារតែច្បាប់ថ្មី។

ជាការឆ្លើយតបប្រទេសចិន បានប្រកាសពីភាព មិនពេញចិត្តឡើយ ចំពោះការសម្រេចចិត្ត របស់កោះតៃវ៉ាន់ ដោយនិយាយថា គណបក្ស ប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់ខ្លួន កំពុងព្យាយាមលួចយកផ្ទះ ដែលកំពុងឆេះ និងកំពុងធ្វើឱ្យមានជម្លោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top