ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងទី៤​ ហើយទៅដល់ វេណេស៊ុយអេឡា ខណៈអាមេរិក មិនទាន់ឆ្លើយតប នៅឡើយ

បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កងកម្លាំងនាវាជើងទឹក នៃប្រទេសវេណេស៊ុយអេឡា បាននិយាយថា ខ្លួនបានទទួលស្វាគមន៍ នាវាផ្ទូកប្រេងអ៊ីរ៉ង់ទី៤ ហើយមកដល់ដែនទឹក របស់ខ្លួន ។

អាមេរិកក្នុងគ្រានោះ បានត្រឹមនិយាយថា ការនាំចូលប្រេង ទៅដល់ប្រទេស កំពុងស្រេកឃ្លានមយនេះ គឺជាសកម្មភាពដើម្បីកាត់បន្ថយបញ្ហា ចំពោះមុខសម្រាប់ប្រធានាធិបតី វេណេស៊ុយអេឡា លោកNicolas Maduroប៉ុណ្ណោះ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទាំងប្រទេសអ៊ីរ៉ង់ និងប្រទេសវេណេស៊ុយអេឡា សុទ្ធតែស្ថិតនៅក្រោមទណ្ឌកម្ម ប្រទេសពីសំណាក់អាមេរិក ឡើយប៉ុន្តែអ៊ីរ៉ង់ ដែលជាប្រទេសសំបូរប្រេង បានព្យាយាមជួយដល់មិត្តភ័ក្ត ដែលជាសមាជិកប្រេងOPEC វេណេស៊ុយអេឡា តាមរយៈប្រេងដែលមាន ទំហំរហូតទដល់១,៥៣ លានបារ៉ែល៕

ប្រែសម្រួល៖ស៊ុនលី

To Top